ឃើញ​នាង​នៅក្នុង​បន្ទប់​ម្នាក់ឯង​ចូលទៅ​ចាប់​​រំលោភ​ - Khmer News

Post Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Saturday, October 21, 2017

ឃើញ​នាង​នៅក្នុង​បន្ទប់​ម្នាក់ឯង​ចូលទៅ​ចាប់​​រំលោភ​



ភ្នំពេញ ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ ​​​​​ចេញពី​ធ្វើ​ការ​ដើរចូល​ដល់​ក្នុង​បន្ទប់ជួល​ភ្លាម ​ក៏​ត្រូវបាន​បុរស​ដែលជា​អ្នករស់នៅ​ស្រុកកំណើត​ជាមួយគ្នា ​ស្ទុះ​ចូលទៅក្នុង​បន្ទប់​នាង​រួច​ចាប់​ចងដៃ​ក្រពាត់​ទៅក្រោយ​ ហើយ​ធ្វើ​សកម្មភាព​រំលោភ​ តែ​មិនបាន​សម្រេច។

ហេតុការណ៍​នេះ​ ​​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង ៥​ល្ងាច ​ថ្ងៃទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០១៧ ​នៅ​បន្ទប់​ជួល​ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ​។

ទំព័រ​ដើម  ព័ត៌មានជាតិ  ឃើញ​នាង​នៅក្នុង​បន្ទប់​ម្នាក់ឯង​ចូលទៅ​ចាប់​​រំលោភ​

ឃើញ​នាង​នៅក្នុង​បន្ទប់​ម្នាក់ឯង​ចូលទៅ​ចាប់​​រំលោភ​
វិទូ20/10/2017 9:23 Amព័ត៌មានជាតិ, សន្តិសុខ និងសង្គមLIKE

ភ្នំពេញ ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ ​​​​​ចេញពី​ធ្វើ​ការ​ដើរចូល​ដល់​ក្នុង​បន្ទប់ជួល​ភ្លាម ​ក៏​ត្រូវបាន​បុរស​ដែលជា​អ្នករស់នៅ​ស្រុកកំណើត​ជាមួយគ្នា ​ស្ទុះ​ចូលទៅក្នុង​បន្ទប់​នាង​រួច​ចាប់​ចងដៃ​ក្រពាត់​ទៅក្រោយ​ ហើយ​ធ្វើ​សកម្មភាព​រំលោភ​ តែ​មិនបាន​សម្រេច។

ហេតុការណ៍​នេះ​ ​​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង ៥​ល្ងាច ​ថ្ងៃទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០១៧ ​នៅ​បន្ទប់​ជួល​ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ ជ ស.រ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ មុខរបរ​ជា​កម្ម​ការិនី​រោង​ចក្រ ស្នាក់នៅ​បន្ទប់​ជួលក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​សែន​ជ័យ រាជធានីភ្នំពេញ ​មាន​ស្រុកកំណើត​នៅ​ឃុំ​សាគ្រាម​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​។ ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ គុយ សុ​គុណ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ មុខរបរ​លើក​អីវ៉ាន់​ ស្នាក់នៅ​មិន​ពិត​ប្រាកដ​ មាន​ស្រុកកំណើត​ជាមួយជនរងគ្រោះ​។

តាម​សំដី​នារី​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា បន្ទប់​ជួល​ខ្លួន​មាន​គ្នា​៥​នាក់ ​ស្នាក់នៅ​ជុំគ្នា ហើយ​សុទ្ធតែ​ស្រីៗ​ជា​អ្នក​នៅ​ស្រុក​ជាមួយគ្នា​ និង​ ធ្វើការ​ជាមួយគ្នា​ទៀត ចំណែក​ជនសង្ស័យខាងលើ​ក៏មាន​ស្រុកកំណើត​ជាមួយគ្នា​ដែរ ​តែ​នៅផ្ទះ​ឆ្ងាយ​ពីគ្នា​ ហើយ​នាង​មិនសូវរាក់ទាក់​ជាមួយគ្នា​ឡើយ​។

ជនរងគ្រោះ​បាន​បន្ដទៀតថា​ នៅមុន​ពេល​កើតហេតុ រូបនាង​ទើប​ចេញ​មកពី​រោងចក្រ​ដោយ​មិនបានថែម​ម៉ោង​ទេ ចំណែក​មិត្តភ័ក្ដិ​ និង ​អ្នក​នៅ​បន្ទប់​ជាមួយគ្នា​គេ​នៅ​ថែម​ម៉ោង ​ហើយ​នាង​ចេញមុនគេ​តែម្នាក់ឯង។ នៅពេល​មកដល់​បន្ទប់​ជួលនាង​ចាក់សោ​ហើយ​ចូលទៅ​បើកភ្លើង ដោយមិនបាន​ចាប់អារម្មណ៍​បិទទ្វារ​ភ្លាមៗ​នោះទេ ស្រាប់តែ​ជនសង្ស័យ​មិនដឹង​មក​សម្ងំ​ក្បែរ​នោះ​ពីពេលណា​ទេ ​បាន​ស្ទុះ​ចូលមក​ពីក្រោយ​នាង​រួច​គេ​បិទទ្វារ​ចាក់​គន្លឹះ ឃើញបែបនេះ​នាង​ស្ទុះ​ទៅបើកទ្វារ​វិញ​តែ​ជនសង្ស័យ​មិន​ឲ្យ​បើក​។



ប្រភព​បាន​បន្តទៀតថា​ ពេល​ភ្លាមៗ​នោះ​ជនសង្ស័យ​បាន​ចាប់​ច្របាច់ក​នាង ​ហើយ​ខ្ទប់មាត់មិនឱ្យ​ស្រែក​តែជនរងគ្រោះ​នៅតែ​ខំ​ស្រែក​ ទើប​ជនសង្ស័យ​វាយ​ទៅលើ​នារី​រងគ្រោះ​បីបួន​ដៃ ​បណ្តាលឱ្យ​នាងភ័យ​លែង​ហ៊ាន​ស្រែក។ បន្ទាប់មក​ជនសង្ស័យ​បាន​យក​ក្រ​មា​ចងដៃ​​ក្រពាត់​ទៅក្រោយ​ ហើយ​សម្រាត​សំលៀកបំពាក់​នារី​រងគ្រោះ​ចេញ​អស់។ នៅពេលនោះ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ តែដោយសា​ប្រដាប់ភេទ​ទន់​ដាក់​មិន​ចូល បន្ទាប់មក​បាន​យកមក​ដាក់​ក្នុង​មាត់​នាង​ម្ដង ​តែ​នាង​បិទមាត់ជិត​មិនអាច​ដាក់ចូល​បាន។

នាងបន្តថា ដោយសារ​តែ​ធ្វើ​អី​មិនបាន​សាច់ការ​ គេ​បានត្រឹមតែ​យកដៃស្ទាបអង្អែល​ និង​ ច្របាច់​លេង បន្ទាប់មក​គេ​បាន​យក​ដង​អំបោសមក​ដាក់​ក្នុង​ប្រដាប់ភេទនាង​បណ្តាលឱ្យ​ចេញឈាម​ នៅពេលនោះ​ជនសង្ស័យ​បាន​ចូលទៅក្នុង​បន្ទប់ទឹក ដោយឃើញ​ឱកាសល្អ​នាង​បាន​ស្ទុះ​រត់​ចេញមក​ទាំង​ដៃ​ជាប់​ចំណង ​និង ​អាក្រាតកាយ​ ដើម្បី​ឲ្យ​គេជួយ។ ដោយសា​រអ្នក​នៅក្បែរនោះ​មាន​សុទ្ធតែ​ស្រីៗ ​បានត្រឹមតែ​នាំគ្នា​ស្រាយចំណងចេញ តែមិនអាច​ចាប់​ឃាត់​ជនដៃដល់​បាន​ទេ ទើប​គេ​មានឱកាស​រត់គេចខ្លួន​បាត់ស្រមោល​តែម្ដង។

ក្រោយពេល​កើតហេតុ​ នារី​រងគ្រោះ និង មិត្តភ័ក្ដិ​ដែល​នៅ​បន្ទប់​ជាមួយគ្នា ​បាន​​មក​ដាក់ពាក្យ​បណ្តឹងនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្វែងរក​មុខសញ្ញា​មក​ផ្ដន្ទាទោសតាមច្បាប់៕ ​

No comments:

Post a Comment

Post Top Ad

Responsive Ads Here