បើយើងតាមសមត្ថកិច្ចនៅខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ គេហទំព័រ Khmer Talking ឲ្យដឹងថា «អតីតតារាសម្ដែងស្រីសិចស៊ី កែវ សូរិយា ដែលបានធ្វើអត្តឃាតនេះ មានឈ្មោះពិត វ៉ា នួនសុភា មានអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ បច្ចុប្បន្នស្នាក់នៅផ្ទះ ជួលលេខ១០ ផ្លូវM១៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាកន្លែងកើតហេតុខាងលើ។ កន្លងមកជនរងគ្រោះ បានលែងលះគ្នា ជាមួយប្តីកន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) រួចជនរងគ្រោះ ធ្លាប់ប៉ងលេបថ្នាំសម្លាប់ខ្លួន ម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់យក ទៅពេទ្យជោរៃ!»។
សមត្ថកិច្ចបានបន្ដថា «លុះដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង១៦៖០០នាទី ជនរងគ្រោះ បានយកក្រមាចង.ក ធ្វើអត្តឃាត នៅធ្នឹមបង្អួចក្នុងបន្ទប់ដេក ស្លាប់ ពេលនោះអ្នកបំរើក្នុងផ្ទះឃើញ ក៏ប្រាប់សន្តិសុខ រួចមករាយការណ៍ជូនសមត្ថកិច្ច។ បើតាមការសន្និដ្ឋាន យោងតាមសាក្សី និងពិនិត្យកន្លែងកើតហេតុ របស់ការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ និងលោក នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បានបញ្ជាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង!»។
ប្រភពព័ត៌មានដែលទម្លាយចេញពីក្រុមគ្រួសារ បានឲ្យ Khmertalking ដឹងថា មូលហេតុដែលឈានដល់ការធ្វើអត្តឃាតសម្លាប់ខ្លួននេះ គឺបណ្ដាលមកពីខឹងប្ដីប្ដឹងទៅ តុលាការសុំលែងលះ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា ខណៈអ្នកនាង កែវ សូរិយា បានបន្សល់ទុកនូវកូនប្រុសម្នាក់ ជាដំណក់ឈាមរួមគ្នាជាមួយប្ដី ដែលមានឋានៈជាមន្រ្តីយោធា៕
សូមបញ្ជាក់ថា បច្ចុប្បន្នសពអតីតតារាសម្ដែងស្រីសិចស៊ី កែវ សូរិយា ដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនខាងលើនេះ ត្រូវបានសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អតីតតារាសម្ដែងសិចស៊ី កែវ សូរិយា ចង.កសម្លាប់ខ្លួន ព្រោះខឹងប្ដីជាមន្រ្តីយោធា ប្ដឹងសុំលែងលះ




No comments:
Post a Comment